ads

របៀបសរសេរអារម្ភកថា


អារម្ភកថា

         សូមស្វាគមន៍មិត្តៗនិសិ្សត​ ប្រិយមិត្តអ្នកអាន​ អ្នកស្រាវជ្រាវ និងអ្នកដែលចង់ស្វែងយល់នូវឯកសារ ផ្សេងៗជាទីរាប់អាន យើងខ្ញុំជានិស្សិតរៀននៅសាកលវិទ្យាល័យ​ ជាតិគ្រប់គ្រង ជំនាន់ទី  ឆ្នាំទី  ឆមាស់ទី  ជំនាញ គ្រប់គ្រង យើងខ្ញុំមានសេក្ដីសប្បាយរីករាយណាស់ ចំពោះការដាក់កិច្ចការ ស្រាវជ្រាវរបស់លោកគ្រូសាស្រ្តាចារ្យ  ដែលបានផ្ដល់កិច្ចការស្រាវជ្រាវនេះដល់យើងខ្ញុំសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ដើម្បីពង្រីកចំណេះដឹង នឹងបទពិសោធន៍ទៅថ្ងៃក្រោយ។ ហើយយើងខ្ញុំក៏បាន​ធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងធ្វើជាសៀវភៅនេះឡើង។
         សៀវភៅនេះ វាគ្រាន់តែបកស្រាយនូវបញ្ហាមួយចំនួនតូច ទៅតាមលទ្ធភាពដែលខ្ញុំធ្លាប់បានសិក្សាស្រាវជ្រាវកន្លងមក និងតាមឯកសារយោងខ្លះៗនៅក្នុងបណ្ណាល័យ អ៊ីនធឺនេត និងកន្លែងផ្សេងៗ។ យើងខ្ញុំសង្ឃឹមថាសៀវភៅនេះវាជាមូលដ្ឋានមួយសម្រាប់​ ឈានទៅរកភាពលំអិតផងដែរ។ ហើយឯកសារនេះ គ្រាន់តែបង្ហាញពីវិធីសាស្រ្តមួយចំនួនតែប៉ុណ្ណោះ។
         ជាចុងក្រោយយើងខ្ញុំរង់ចាំទទួលការរិះគន់ពីសំណាក់មិត្តអ្នកអាន អ្នកស្រាវជ្រាវ លោកគ្រូ សាស្រ្តាចារ្យ មិត្តរួមជំនាន់ និងប្អូនៗជំនាន់ក្រោយ រាល់កំហុសឆ្គងដែរកើតឡើងដោយអច្ចេតនា នូវពាក្យពេចន៍ វគ្គ ឃ្លា វេយ្យាករណ៍ អក្ខរក្រម ដើម្បីជួយកែលំអរអោយសៀវភៅនេះកាន់តែល្អ និងមានភាពសុក្រិត។
         ជាទីបញ្ចប់ យើងខ្ញុំសូមជូនពរដល់ មិត្តអ្នកអាន អ្នកស្រាវជ្រាវ លោកគ្រូ សាស្ត្រាចារ្យ និងមិត្តនិស្សិតទាំងអស់ ទទួលបាននូវពរទាំងឡាយបួន សម្បត្តិបី អរីយទ្រព្យប្រាំពីរ និងមានសេក្តីសុខ សំណាងល្អគ្រប់ពេលវេលា ជោគជ័យលើការសិក្សា និងជោគជ័យនូវគោលបំណងដែលប៉ងគ្រប់ៗគ្នាកុំបីខានឡើយ។

សូមអរគុណ!
ភ្នំពេញ ថ្ងៃទី ២៩ វិច្ឆិការ ឆ្នាំ ២០១៨
រៀបរៀងដោយនិស្សិត ក្រុមទី
សាកលវិទ្យាល័យ​​ ជាតិគ្រប់គ្រង
ជំនាន់ទី ឆ្នាំទី ឆមាសទី៧
ជំនាញ គ្រប់គ្រង










របៀបសរសេរអារម្ភកថា របៀបសរសេរអារម្ភកថា Reviewed by Chanthou Smartphone on December 16, 2018 Rating: 5

No comments:

Theme images by lobaaaato. Powered by Blogger.